(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារចំស្ពានប៉ែកខាងជើងឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ក្នុងរដ្ឋធានីកៀវ ដែលជាផ្លូវយុទ្ធសាស្ត្រសម្រាប់ដឹកជញ្ជូនកងទ័ព និងសម្ភារយោធារបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់បន្ថែមថា ខ្លួនក៏បានវាយប្រហារលើនាវាដឹកទំនិញ ២ គ្រឿង ដែលកំពុងដឹកជញ្ជូនសម្ភារសឹកឆ្ពោះទៅកាន់កំពង់ផែអូដេសា (Odesa)…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារអបអរសាទរ ជូនលោក Cho Jeong-sik ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ ឯកឧត្តម…
ធនាគារជាតិនៃកម្ពុជា ច្រានចោលព័ត៌មានចចាមអារ៉ាម ដែលថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានចចាមអារ៉ាម និងព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដឡើយ ហើយអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍សាធារណជន ក៏ដូចជាទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។ ក្នុងសេចក្តីថ្លែងការណ៍នោះ ធនាគារជាតិនៃកម្ពុជា…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ម្ចាស់ក្សត្រី ទុនគូ ពូតេរី…
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកនូវទស្សនៈដ៏មានអត្ថន័យជ្រាលជ្រៅមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃពាក្យស្លោកមួយ «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» ដែលជាសារលើកឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចតេជោ ហ៊ុន សែន…
រោងចក្រផលិតបារីលាក់ខ្លួននៅក្បែររោងចក្រផលិតស្បែកជើង នៅស្រុកគងពិសី សូមមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យ វគ្គ១
ខេត្ត កំពង់ស្ពឺ ÷រោងចក្រផលិតបារីខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិពងទឹក ឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតនិងចែកចាយ ធ្វើអោយមានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្លិនជះចេញពីរោងចក្រផលិត ។អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរបាយការណ៍បឋម ជូនលោក អភិបាលនៃគណ:អភិបាលស្រុកគងពិសី ដើម្បីជ្រាបជាព័ត៌មាន នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦…
អភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដល់ទីក្រុងហាណូយ ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន
(ភ្នំពេញ)៖ នាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន»។ ការអញ្ជើញទៅប្រទេសវៀតណាមរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញរបស់លោកឧត្តមសេនីយ៍ឯក លឿង…
កូរ៉េខាងជើង ច្រានចោលការអះអាងរបស់កូរ៉េខាងត្បូង ជុំវិញហេតុការណ៍ផ្ទុះគ្រាប់មីននៅតំបន់ DMZ
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានច្រានចោលការអះអាងរបស់កូរ៉េខាងត្បូងដែលថាកូរ៉េខាងជើងជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះគ្រាប់មីនកាលពីសប្ដាហ៍មុនដែលបានបណ្ដាលឱ្យទាហានកូរ៉េខាងត្បូង ៣នាក់រងរបួស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម…
លោក Netanyahu ព្រមានថាសត្រូវអាចនឹងព្យាយាមវាយប្រហារលើអ៉ីស្រាអែល មុនការបោះឆ្នោត
(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថា សត្រូវរបស់អ៉ីស្រាអែលអាចនឹងព្យាយាមបើកការវាយប្រហារ នៅមុនការបោះឆ្នោតសកលដែលគ្រោងនឹងធ្វើឡើងនៅចុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការព្រមានរបស់លោក Netanyahu ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz…