(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ និយោជិត ក្នុងវិស័យពាក់ព័ន្ធ សម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…
ថៃ ប្រកាសឱ្យមន្ត្រីរាជការឈប់សម្រាក ២ថ្ងៃ ដោយសារគ្រោះទឹកជំនន់ ខណៈសាលក្រមតុលាការរឿងសន្លឹកឆ្នោតអាចនឹងត្រូវពន្យារពេល
(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តនៅថ្ងៃអាទិត្យនេះ ក្នុងការកំណត់យកថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ជាថ្ងៃឈប់សម្រាកពិសេសសម្រាប់មន្ត្រីរាជការនៅក្នុងរដ្ឋធានីបាងកក និងខេត្តជុំវិញចំនួនបី ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលចំណាត់ការនេះអាចនឹងជះឥទ្ធិពលដល់កាលវិភាគនៃការប្រកាសសាលក្រមរបស់តុលាការ ជុំវិញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា «វិធានការនេះមានគោលបំណងកាត់បន្ថយការធ្វើដំណើរ និងជួយសម្រាលការកកស្ទះចរាចរណ៍សម្រាប់សាធារណជន» ដោយបានបន្ថែមថាកិច្ចការផ្លូវការសំខាន់ៗដែលបានគ្រោងទុក អាចនឹងបន្តអនុវត្តទៅតាមការសម្រេចរបស់ប្រធានស្ថាប័ននីមួយៗ។…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅ ព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
លោក ដូណាល់ ត្រាំ សួរលោក ស៊ី ជីនពីង ថាតើចិនចាប់អារម្មណ៍ចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ?
(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក David Perdue បានឱ្យដឹងថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីគំនិតលក់អាវុធទៅឱ្យចិន អំឡុងជំនួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង នៅឯសេតវិមានកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។ ការកត់សម្គាល់បែបនេះរបស់លោក David Perdue ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក Fox…
អ្នកនាំពាក្យក្រសួងការងារ៖ ករណីកម្មករនិយោជិតរោងចក្រ ហ្គោ វីន ឡៃធីង ត្រូវបានដោះស្រាយបញ្ចប់ ខណៈបងប្អូនកម្មករចូលធ្វើការជាធម្មតាវិញនៅថ្ងៃនេះ
(ស្វាយរៀង)៖ បងប្អូនកម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្រ្តីជំនាញ លើលក្ខខណ្ឌការងារចំនួន ៣ចំណុច ដែលបងប្អូនកម្មករនិយោជិតមួយចំនួនទាមទារ ខណៈបងប្អូនកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។…
សហភាពអឺរ៉ុប ផ្តល់ជំនួយ ១.៨លានដុល្លារ គាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា
(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) បានអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១ ៥៩៨ ៩៩៩អឺរ៉ូ ស្មើនឹងប្រមាណ ១.៨លានដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីនរបស់អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) សហការជាមួយអង្គការ APOPO។ ជំនួយនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា។ បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក រៀម រុំ មេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ក្នុងនោះមានជនជាតិចិនម្នាក់ ពាក់ព័ន្ធនឹងបទល្មើសស៊ី សំណូក សូកប៉ាន់ ដឹកនាំ និងរៀបចំទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onlin Scams) នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ក្រោយការឃាត់ខ្លួនជាបន្តបន្ទាប់…
យោធាអាមេរិក ទទួលស្គាល់ការខូចខាតក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងបញ្ហាខ្វះគ្រាប់
(វ៉ាស៊ីនតោន)៖ អគ្គាធិការនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានលាតត្រដាងឱ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាខ្វះខាតគ្រាប់ ដោយសារតែសង្គ្រាមចំណាយលុយដ៏ច្រើនរបស់ខ្លួននៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ នៅក្នុងរបាយការណ៍ជាកំហិតដំបូងបង្អស់សម្រាប់សភា អគ្គាធិការក្រសួងការពារជាតិអាមេរិក បាននិយាយថា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការយោធា…