ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការលើកឡើងមិនពិតរបស់ស្ត្រីម្នាក់រស់នៅខេត្តតាកែវ ពាក់ព័ន្ធការចាប់ខ្លួនស្វាមីរបស់គាត់ពីបទជួញដូរគ្រឿងញៀន

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺពាក់ព័ន្ធករណីសារព័ត៌មាន «សម្លេងអមតៈ» បានផ្សព្វផ្សាយព័ត៌មានថា «លោកស្រី ខេន សាវ៉ន ស្នើសុំសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌-មហាផ្ទៃ ស៊ើបអង្កេតករណីឆែកឆេផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិមាស១ដំឡឹង…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កុំឱ្យការចោទប្រកាន់បង្វែរយើងចេញពីសំណួរស្នូល, កម្ពុជាបានដាក់ដំណោះស្រាយលើតុហើយ សំណួរនៅពេលនេះ តើថៃមានដំណោះស្រាយជាក់ស្តែងអ្វីដាក់លើតុ?

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានលើកឡើងថា ក្រោយស្តាប់សេចក្តីថ្លែងការណ៍បើករបស់ភាគីកម្ពុជា និងថៃ នៅចំពោះមុខគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សានៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ សាធារណជនគួរយល់ឱ្យច្បាស់ថា ការលើកឡើងការចោទប្រកាន់ច្រើន មិនមានន័យថា មានទឡ្ហីករណ៍ផ្លូវច្បាប់ខ្លាំងជាងនោះទេ។…

ប្រធានាធិបតីមីយ៉ាន់ម៉ា បង្ហាញជំនឿចិត្តថា ការពិភាក្សាដ៏ស្និទ្ធស្នាលកំលុងទស្សនកិច្ច​នៅកម្ពុជា នឹងបើកផ្លូវថ្មីសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅកម្ពុជា លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា បានបង្ហាញក្តីសោមនស្សរីករាយ ព្រមទាំងថ្លែងថ្លែង​អំណរគុណស្មោះសរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ច និងការគួរសមដ៏កក់ក្តៅ និងរួសរា​យ​រាក់​ទាក់។ ក្រៅពីថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល លោកប្រធានាធិបតីមីយ៉ាន់ម៉ា…

កម្ពុជា-វៀតណាម បើកកិច្ចពិភាក្សាការងាររវាងសហគ្រាសវៀតណាមនៅកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយសហគ្រាសវៀតណាមនៅកម្ពុជាដឹកនាំដោយ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ក្រោមការសម្របសម្រួលរៀបចំដោយឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមធុរកិច្ចវៀតណាម-កម្ពុជានិងសហការី,…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

បណ្តាប្រទេសអារ៉ាប់ក្នុងឈូងសមុទ្រ លុបចោលកិច្ចប្រជុំជាមួយអ៉ីរ៉ង់ ខណៈក្រុមហ៊ូទី បើកការវាយប្រហារថ្មីលើមូលដ្ឋានទ័ពអារ៉ាប៊ីសាអូឌីត

(តាអ៉ីស)៖ បណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ បានសម្រេចលុបចោលកិច្ចប្រជុំជាមួយប្រទេសអ៉ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ ខណៈដែលក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីមួយទៀតមកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលការណ៍នេះបានរុញច្រានសង្គ្រាមមជ្ឈិមបូព៌ាឱ្យរីករាលដាលកាន់តែខ្លាំង និងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមឧទ្ទាមហ៊ូទីដែលមានខ្នងបង្អែកពីអ៉ីរ៉ង់ បានអះអាងថា ខ្លួនបានបាញ់បង្ហោះមីស៊ីល និងយន្តហោះដ្រូនរាប់សិបគ្រឿង កាលពីថ្ងៃចន្ទនេះ សំដៅលើមូលដ្ឋានទ័ពអាកាសរបស់កងទ័ពអារ៉ាប៊ីសាអូឌីត…

តម្លៃប្រេងឆៅហក់ឡើងជាង ២ភាគរយ ក្រោយការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងនៅច្រកសមុទ្រ Hormuz

(Reuters)៖ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តម្លៃប្រេងបានកើនឡើជាង ២ភាគរយ ក្រោយក្រុមហ៊ូទី (Houthi) វាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ហើយការវាយប្រហារទៅលើនាវាចរណ៍ក្នុងតំបន់ឈូងសមុទ្រពែក្ស បង្កើនក្តីបារម្ភចំពោះការផ្គត់ផ្គង់ បន្ទាប់ពីការបិទបំពង់បង្ហូរប្រេងដ៏សំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ២,៩០ដុល្លារ មកដល់តម្លៃ…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

លោក ត្រាំ៖ សហរដ្ឋអាមេរិកអាចស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយគ្រប់គ្រងប្រេង ដូចជានៅវ៉េណេស៊ុយអេឡា

(DOONBEG, អៀរឡង់)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងបន្តសិ្ថតនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយអាចគ្រប់គ្រងលើធនធានប្រេង ដោយលោកចង់ប្រៀបធៀបទៅនឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីគ្រប់គ្រង ១ភាគ៥ នៃប្រេងបម្រុងរបស់វ៉េណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះអំឡុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអៀរឡង់…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រុមហ៊ុន BYD បន្តជួយវិនិយោគលើការបង្កើតបណ្តាញស្ថានីយបញ្ចូលថាមពលអគ្គិសនីល្បឿនលឿននៅកម្ពុជា

(ស៊ិនជិន)៖ ក្នុងឱកាសនៃការបន្តបេសកកម្មគោះទ្វារ ទាក់ទាញ និងជំរុញវិនិយោគនៅលើទឹកដីនៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល រួមជាមួយតំណាងវិស័យឯកជនកម្ពុជា ចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ភីងសាន ក្រុងស៊ិនជិន ខេត្តក្វាងទុង។ ដំណើរទស្សនកិច្ចនេះត្រូវបានទទួលបដិសណ្ឋារកិច្ច…