(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រកាសរកឃើញបេក្ខជនចំនួន ៣នាក់ ដែលបានប្រើប្រាស់ឯកសារក្លែងបន្លំ ក្នុងអំឡុងពេលដាក់ពាក្យស្នើសុំប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ការរកឃើញនេះធ្វើឡើងតាមរយៈការសង្កេតការណ៍ និងពិនិត្យផ្ទៀងផ្ទាត់ឯកសារយ៉ាងម៉ត់ចត់ដោយក្រុមការងារ ACU។ បើតាមលោក កែវ ធីវុទ្ធ ឧបការី អ.ប.ព. ដែលទទួលបន្ទុករួមក្នុងការដឹកនាំ ការងារសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សមេធាវី ជំនាន់ទី២១នេះ…
ស្លាប់ ៦នាក់ និងបាត់ខ្លួន ១២៩នាក់ ក្នុងគ្រោះថ្នាក់លិចកប៉ាល់ដឹកអ្នកដំណើរ នៅឥណ្ឌូណេស៊ី
(ហ្សាការតា)៖ មន្ត្រីឥណ្ឌូណេស៊ីម្នាក់បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ថាក្រុមអ្នកជួយសង្រ្គោះជាង ៦០០នាក់បានបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកមនុស្ស ១២៩នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅឯសមុទ្រជ្វា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ខណៈអ្នកស្លាប់កើនដល់ ៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Putu Sudayana ជាប្រធានទីភ្នាក់ងារជួយសង្រ្គោះ Banjarmasin…
ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់អនុវត្តចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែកញ្ញា, សាំងធម្មតាថ្លៃ ៤៨០០រៀល និងម៉ាស៊ូត ៥៤៥០រៀលក្នុង១លីត្រ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី១១ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ *សាំងធម្មតាថ្លៃ ៤៨០០រៀល ក្នុង១លីត្រ*ម៉ាស៊ូត ៥៤៥០រៀលក្នុង១លីត្រ
តំណាងអយ្យការខេត្តបាត់ដំបង ចោទប្រកាន់នាយកសាលាម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ និងរួមភេទជាមួយក្មេងស្រីអាយុ១២ឆ្នាំ
(បាត់ដំបង)៖ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់នាយកសាលាបឋមសិក្សាវត្តកែវម្នាក់ ពាក់ព័ន្ធករណីទិញពេស្យាចារកុមារ និងរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តលើក្មេងស្រីអាយុ១២ឆ្នាំ ជាច្រើនដង ចាប់ពីអំឡុងខែសីហា ឆ្នាំ២០២៥ រហូតដល់ខែកក្កដា ឆ្នាំ២០២៦។ យោងតាមសេចក្តីជូនព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែល Fresh News ទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ…
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងការលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន ដើម្បីប្រើប្រាស់ក្នុងការទទួលប្រាក់ដែលបានមកពីអំពើឆបោក។ នេះ បើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី…
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើលិខិតជូនពរឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងឱកាសពិធីចម្រើនជន្មាយុ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានផ្ញើលិខិតជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្នុងឱកាសពិធីចម្រើនជន្មាយុ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏បវរសួស្តី…
លោក គីម ជុងអ៊ុន កោតសរសើរកងទ័ពកូរ៉េខាងជើងកំពុងធ្វើប្រតិបត្តិការយោធានៅបរទេស ក្នុងថ្ងៃខួបបង្កើតប្រទេស
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លៀតឱកាសនានៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៨ នៃការបង្កើតប្រទេស ដើម្បីកោតសរសើរដល់កងទ័ពដែលបានចូលរួមក្នុងប្រតិបត្តិការយោធា នៅឯក្រៅប្រទេសដែលគេដឹងថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមការចេញផ្សាយដោយ KCNA ដោយចង់សំដៅលើការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន លោក គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាមួយនៅឯសាលវិមានរដ្ឋសភាក្នុងទីក្រុងព្យុងយ៉ាង…
លោក ត្រាំ ៖ លោក ពូទីន ចង់ចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារូបលោកមានកិច្ចសន្ទនាដ៏អស្ចារ្យមួយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមសប្ដាហ៍នេះ ហើយថាមេដឹកនាំរុស្ស៉ីមានបំណងចុះកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ…
ក្រសួងវប្បធម៌ នឹងរៀបចំសិក្ខាសាលា បង្ហាញរបៀបប្រើប្រាស់ស្បៃខ្មែរ ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នៅសាលអង្គរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សេចក្តីជូនដំណឹងបានឲ្យដឹងថា សាធារណជន ដែលមានបំណងស្វែងយល់បន្ថែមអំពីវិស័យនេះ ព្រមទាំងសាធារណជនដែលមានមុខរបរ លើវិស័យសម្អាងការ…
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា, ព្រឹត្តិការណ៍អមនៃពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន
(សៀមិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជនកម្ពុជា ចូលរួមក្នុងជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា ដែលនេះជារបៀបវារៈអមមួយនៃព្រឹត្តិការណ៍ ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងសៀម៉ិន ខេត្តហ្វូជៀន…