(ហ្សាការតា)៖ មន្ត្រីការពារជាតិឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងបញ្ជូនឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ CH-47 Chinook ចំនួន ៣គ្រឿង រួមជាមួយក្រុមការងារ ១៨០នាក់ មកជួយពន្លត់គ្រោះភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៉ី នៅចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ ឧទ្ធម្ភាគចក្រទាំងនោះ នឹងត្រូវដាក់ពង្រាយនៅឯខេត្តកាលីម៉ាន់តាន់ខាងលិច (West…
ចក្ខុវិស័យពន្ធដាររបស់កម្ពុជា អូស្ត្រាលី និងសមាជិក SGATAR លើការពង្រឹងស្មារតីនៃការបង់ពន្ធ និងការកសាងទំនុកចិត្តពីអ្នកជាប់ពន្ធ ស្ថិតនៅក្នុងទំព័រតែមួយ !
(សិង្ហបុរី)៖ ថ្ងៃទី១នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ នៃក្រុមសិក្សា និងស្រាវជ្រាវនៃរដ្ឋបាលសារពើពន្ធនៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក (SGATAR) ដែលប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី លោក Rob Hefferen មេពន្ធដារអូស្ត្រាលី (Australian Taxation Office – ATO) ចែករំលែកមេរៀនបទពិសោធន៍ និងឧត្តមានុវត្តល្អៗ ដល់រដ្ឋបាលសារពន្ធជាសមាជិក SGATAR លើប្រធានបទ…
រដ្ឋមន្រ្តី កែវ រតនៈ៖ គម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត នៅខេត្តកោះកុង ពុំមានការឈូសឆាយព្រៃលើសពីអ្វី ដែលរាជរដ្ឋាភិបាលអនុញ្ញាតនោះទេ, ការចុះផ្សាយរបស់ Mongabay ជាការសន្និដ្ឋានដែលមានរបៀបវារៈនយោបាយ នៅពីក្រោយ
(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញបំភ្លឺជុំវិញព័ត៌មានគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងស្ទឹងវាលថ្មកំបុត នៅខេត្តកោះកុង ដែលអង្គការមួយឈ្មោះ Mongabay នៅក្រៅប្រទេសបានលើកឡើងថា មានការឈូសឆាយដីព្រៃ និងកាប់ឈើហួសពីបរិវេណអាងស្ដុកទឹក ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា នេះគឺជារបាយការណ៍មិនត្រឹមត្រូវ…
ក្រុមសង្គ្រោះនេប៉ាល់ សម្រុកស្វែងរកកម្មករវារីអគ្គិសនី ១២១នាក់ ដែលសង្ស័យថាកំពុងជាប់ក្នុងរូងក្រោមដី
(កាតម៉ាន់ឌូ)៖ ក្រុមអ្នកជួយសង្គ្រោះនៅប្រទេសនេប៉ាល់ កំពុងសម្រុកប្រតិបត្តិការរុករកកម្មករវារីអគ្គិសនីប្រមាណ ១២១នាក់ ដែលគេសង្ស័យថាកំពុងជាប់នៅក្នុងបណ្តាញរូងក្រោមដី បន្ទាប់ពីមនុស្សចំនួន ៤នាក់ ត្រូវបានជួយសង្គ្រោះទាំងមានជីវិតចេញពីគំនរបាក់បែកនៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមសង្គ្រោះនៃកងទ័ពនេប៉ាល់ បានបង្ហាញក្តីសង្ឃឹមថានឹងអាចមានអ្នកនៅរស់រានមានជីវិត ដោយសារតែរូងក្រោមដីទាំងនោះមានប្រហោងខ្យល់ និងបន្ទប់សុវត្ថិភាព។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារបានជួយសង្គ្រោះមនុស្ស ៤នាក់ជាបន្តបន្ទាប់ រួមមានកម្មករវារីអគ្គិសនី ២នាក់, ពលរដ្ឋចិនម្នាក់…
ស៊ុយអែត ទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS ពីអាមេរិក ក្នុងតម្លៃជិត ៧៣០លានដុល្លារ
(ស្តុកខុល)៖ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pål Jonson បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសស៊ុយអែតបានសម្រេចទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS ពីក្រុមហ៊ុនអាមេរិក Lockheed Martin ក្នុងតម្លៃប្រមាណ ៧ពាន់លានក្រូន (ស្មើនឹងជិត ៧៣០លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការទិញប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ចំនួន…
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបញ្ចេញមតិយោបល់លេីវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លោកបានតាមដានយ៉ាងយកចិត្តទុកដាក់ លេីប្រធានបទក្នុងវិស័យកីឡា និងការជជែកគ្នាជាច្រេីនពីគ្រប់មជ្ឈដ្ឋាន។ ប៉ុន្ដែលោកអះអាងថា…
កម្ពុជា-កូរ៉េខាងជើង ប្តេជ្ញាពង្រឹងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងពិធីខួបលើកទី៧៨ នៃការបង្កើតកូរ៉េខាងជើង
(ភ្នំពេញ)៖ កម្ពុជា និងកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីពីមិត្តភាពយូរអង្វែង និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ ខណៈរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ប្រារព្ធខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។ ការបញ្ជាក់ជាថ្មីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៧៨ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ដែលរៀបចំឡើងដោយស្ថានទូតកូរ៉េខាងជើង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ…
កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ប៉ុន្តែនឹងបន្តលុបបំបាត់ការគំរាមកំហែងពីក្រុមហេសបូឡា បន្ទាប់ពីក្រសួងសុខាភិបាលលីបង់រាយការណ៍ថាមានមនុស្ស ១២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ យោធាអ៉ីស្រាអែលបានឱ្យដឹងទៀតថាខ្លួនបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ហេសបូឡា នៅទូទាំងតំបន់ភាគខាងត្បូងលីបង់ ជាការឆ្លើយតបទៅនឹងការបាញ់ដ្រូនបំពាក់គ្រឿងផ្ទុះ ២គ្រឿងតម្រង់រកទាហានអ៉ីស្រាអែល។ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ យោធាអ៉ីស្រាអែលក៏បានអះអាងដែរថាបានសម្លាប់សមាជិកម្នាក់របស់ហេសបូឡាក្នុងតំបន់ Beaufort ដែលបានបាញ់ប្រហារលើទាហានអ៉ីស្រាអែលចេញពីខាងក្នុងអគារមួយ ហើយនៅក្នុងការវាយប្រយុទ្ធគ្នានេះ…
ត្រាំ បង្ហោះរូប Ai គំរាមបាញ់កម្ទេចចោល កោះ Kharg របស់អ៊ីរ៉ង់
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញការព្រមានដល់អ៊ីរ៉ង់ ដោយលោកបានបង្ហោះរូបភាពមួយលើបណ្តាញសង្គម Truth Social គំរាមបាញ់កម្ទេចកោះ Kharg ចោលតែម្តង។ តាមរយៈការបង្ហោះ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកត្រាំ បានប្រើរូបភាព Ai បង្ហាញពីយន្តហោះចម្បាំងអាមេរិក ហោះសំដៅទៅកោះមួយ ដែលកំពុងរងការបំផ្ទុះយ៉ាងខ្លាំង ហើយនៅផ្នែកខាងលើនៃរូបនោះ ថែមទាំងមានអក្សរសរសេរថា Bye Bye, Kharg «លាហើយកោះ Kharg» ទៀតផង។ ដ្បិតតែមិនលម្អិតអ្វីច្រើននៅក្នុងការបង្ហោះនោះ ប៉ុន្តែគេដឹងយ៉ាងច្បាស់ថា នេះជាសារគំរាមខ្លាំងៗ និងច្បាស់បំផុតរបស់លោក ត្រាំ ទៅអ៊ីរ៉ង់ ស្របពេលកម្តៅស្ថានការណ៍មជ្ឈិមបូព៌ា ចាប់ផ្ទុះឡើងសាជាថ្មី។ ជាក់ស្តែងការបង្ហោះនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិក បាញ់ប្រហារកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចំនួន ៣គ្រឿង ក្នុងនោះ ក៏មានមួយគ្រឿងផងដែរ ដែលស្ថិតនៅក្បែរកោះ Kharg នេះ។ កោះ Kharg គឺជាកោះយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស និងជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅដ៏ធំបំផុត របស់ប្រទេសនេះ ពោលគឺគ្រប់គ្រង…
អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
(ឌូបៃ)៖ ប្រទេសអ៉ីរ៉ង់បានប្តេជ្ញាដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលបណ្តាលមកពីទណ្ឌកម្មអាមេរិក ខណៈមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ខ្លួននឹងវាយបកវិញ «កាន់តែឈឺចាប់» ប្រសិនបើរងការវាយប្រហារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកគួរតែដឹងថា «ច្បាប់នៃការប្រយុទ្ធបានផ្លាស់ប្តូរហើយ មុនពេលដែលវាយឺតពេល»។ លោកបានសង្កត់ធ្ងន់ដូច្នេះថា «ចាប់ពីពេលនេះតទៅ…