រុស្ស៊ីបានជួយអ៊ីរ៉ង់ដោយសម្ងាត់ក្នុងការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលអាចគំរាមកំហែងដល់នាវាចម្បាំងអាមេរិកនៅមជ្ឈិមបូព៌ា។ យោងតាមកាសែត Financial Times ផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ អ្នកជំនាញនិយាយថា ការផ្ទេរបច្ចេកវិទ្យាយោធាទៅឲ្យទីក្រុងតេហេរ៉ង់ គឺត្រូវតែមានការអនុញ្ញាតពីថ្នាក់ដឹកនាំកំពូលនៃវិមានក្រឹមឡាំង។ កម្មវិធីនេះ ត្រូវបានសន្មតិឈ្មោះ «C340L» បានចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយបានបន្តពេញមួយសង្គ្រាមរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលអាចបង្កើនលទ្ធភាពប្រឆាំងនឹងនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងផ្សេងទៀតរបស់សហរដ្ឋអាមេរិកដែលប្រតិបត្តិការក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយអាចត្រូវបានកំណត់គោលដៅ។…
Author: admin
អាមេរិក បន្តវាយប្រហារអ៊ីរ៉ង់ បាញ់ចំទាំងពិធីរៀបមង្គលការ ស្លាប់មនុស្ស ៤នាក់ និងរបួស ៥០នាក់
សហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ពីរថ្ងៃជាប់គ្នាហើយ ដោយក្នុងការវាយប្រហារចុងក្រោយនេះ កងកម្លាំង CENTCOM បានបាញ់សន្ធាប់ច្រើនទីតាំង ក្នុងនោះ បាញ់ចំទាំងពិធីរៀបមង្គលការមួយផងដែរ នៅលើកោះ Sirik ភាគខាងត្បូង បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៥០នាក់ទៀតរងរបួស ខណៈក្នុងចំណោមអ្នកស្លាប់ មានទាំងកុមារ អាយុ ៤ឆ្នាំម្នាក់ ទៀតផង។ តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពីសារព័ត៌មានរដ្ឋអ៊ីរ៉ង់, អាមេរិកបានបាញ់ប្រហារលើទីតាំងនានានៅកោះ Sirik និង Qeshm ព្រមទាំងទីក្រុង Bandar Abbas, Chabahar និង Konarak។ ស្របពេលជាមួយគ្នានោះ អាកាសយានដ្ឋានមួយ ក្នុងទីក្រុង Jiroft ក៏រងការទម្លាក់គ្រាប់បែក យ៉ាងដំណំផងដែរ។ ការវាយប្រហារនេះកើតឡើង មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ គំរាមវាយអ៊ីរ៉ង់ឱ្យចាស់ដៃជាការសងសឹក បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី ត្រូវបានកំណត់គោលដៅ។ ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយអ្នកកាសែត Trey Yingst មកពីទូរទស្សន៍ Fox News, ប្រមុខសេតវិមាន គំរាមទៅអ៊ីរ៉ង់ថា៖ «នឹងមានការឆ្លើយតប! យើងនឹងវាយពួកគេឲ្យចាស់ដៃតែម្តង»។ យ៉ាងណា ប្រធានាធិបតីអាមេរិក នៅតែបញ្ជាក់ពីការបន្តបើកចំហទ្វារ ចំពោះកិច្ចចរចា ហើយលោកអះអាងថា ពេលនេះ អ៊ីរ៉ង់កំពុងវេទនាខ្លាំងណាស់ ដោយសារតែទណ្ឌកម្មដែលយើងដាក់។ រឿងនេះទៀតសោតកើតឡើង បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារដាក់គ្នា សាជាថ្មី រុញសភាពការណ៍មជ្ឈិមបូព៌ា ឲ្យតានតឹងឡើងវិញ ក្រោយធូរស្រាលបានប្រមាណ មួយខែប៉ុណ្ណោះ។ តាមការផ្សាយរបស់ CNN,…
គណៈបញ្ជាការខណ្ឌបឹងកេងកង បង្ក្រាបទីតាំងលួចបង្កប់បទល្មើស Online Scam និងឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៨នាក់
(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការខណ្ឌបឹងកេងកង ដឹកនាំដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) មួយកន្លែង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចផ្ទះលេខ៥BE០ ផ្លូវលេខ២៩៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលនៃការបង្ក្រាប…
ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី
(ភ្នំពេញ)៖ ឯកអគ្គរាជទូតថៃ បានពឹងឯកអគ្គរដ្ឋទូតប្រទេសមួយឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនកម្ពុជា និងថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី។ សំណើនេះ មិនត្រូវបានស្វាគមន៍ដោយទូតខ្មែរនោះឡើយ ហើយប្រកាសបកអាក្រាតរាល់ទង្វើឈ្លានពានរបស់ថៃ។ លោក លុយ ដេវីដ ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសបារាំង បានសរសេរលើហ្វេសប៊ុករបស់លោកថា «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។…
សហរដ្ឋអាមេរិក បើកការវាយប្រហារជាថ្មីទៀតលើអ៉ីរ៉ង់ ខណៈតេហេរ៉ង់គំរាមរាំងខ្ទប់ការនាំចេញប្រេងចេញពីតំបន់
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីប្រឆាំងនឹងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយជំរុញឱ្យអ៉ីរ៉ង់សងសឹកវិញ និងព្រមានថារាំងខ្ទប់មិនឱ្យប្រេងសូម្បីមួយតំណក់ត្រូវបាននាំចេញពីតំបន់ឈូងសមុទ្រពែក្ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃអង្គារថាខ្លួនបានបើកការវាយប្រហារប្រឆាំងនឹងគោលដៅរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងទីតាំងប្រព័ន្ធការពារដែនអាកាស ប្រព័ន្ធរ៉ាដា ទូរគមនាគមន៍ និងបរិក្ខារដាក់ពង្រាយមីនសមុទ្រ។ ការវាយប្រហារនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃចន្ទ បានបើកការវាយប្រហារសងសឹកដាក់គ្នាជាលើកដំបូងចាប់តាំងពីខែកក្កដាមក។ តាមកាកបាទក្រហមអ៉ីរ៉ង់ មនុស្ស៥នាក់ត្រូវបានសម្លាប់…
លោក ពូទីន ទទូចថារុស្ស៉ីកំពុងឈ្នះនៅលើសមរភូមិ ហើយនឹងមិនចរចាជាមួយភេរវករឡើយ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថារុស្ស៉ីកំពុងឈ្នះសង្រ្គាមនៅអ៊ុយក្រែន ហើយបានចាត់ទុកមេដឹកនាំអ៊ុយក្រែនជាភេរវករដែលទីក្រុងមូស្គូនឹងមិនចរចាជាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ពូទីន នៅក្នុងការអត្ថាធិប្បាយត្រង់ៗបំផុតមួយរបស់លោកស្ដីពីសង្រ្គាមនៅអ៊ុយក្រែនក្នុងពេលជាច្រើនសប្ដាហ៍មកនេះ បានទទួលស្គាល់ថាការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងទឹកដីរុស្ស៉ីបានបង្កការខូចខាតពិតមែន ហើយថាដ្រូនបានបង្កជាបញ្ហាប្រឈមមួយយ៉ាងពិតប្រាកដ។ ក៏ប៉ុន្តែ លោក ពូទីននៅតែទទូចថារុស្ស៉ីកំពុងរីកចម្រើននៅលើសមរភូមិ…
បារី ចំនួន ១៣៥ ប៊ិច ត្រូវយោធាថៃចាប់បាននៅព្រំដែនខេត្តច័ន្ទបុរី
កម្លាំងយោធាថៃប្រចាំការតាមបណ្ដោយព្រំដែន ឈមនឹងខេត្តបាត់ដំបង បានស្ទាក់ចាប់អ្នករត់ពន្ធបារីខុសច្បាប់ចំនួន ១៣៥ ប៊ិច ដោយចាប់ខ្លួនមនុស្ស ៧ នាក់ និង រឹបអូសយានយន្ត ៣ គ្រឿង មុនពេលពួកគេត្រៀមដឹកជញ្ជូនទៅកាន់ខេត្តស្រះកែវ។ កាលពីវេលាម៉ោង ៣ និង ២០ នាទី ទៀបភ្លឺ ថ្ងៃទី…
ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុប ខឹងផង ខកចិត្តផងដែលអាមេរិកអញ្ជើញរុស្ស៉ីចូលរួមកិច្ចប្រជុំ G20
(Reuters)៖ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដោយអញ្ជើញរុស្ស៉ីឱ្យចូលរួមកិច្ចប្រជុំនៃបណ្ដាប្រទេស G20 កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ខណៈមិនអនុញ្ញាតឱ្យអ្នកកាសែតមួយចំនួនចូលរួមក្នុងកិច្ចប្រជុំនេះបានធ្វើឱ្យក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបដែលមានវត្តមានក្នុងកិច្ចប្រជុំនោះដែរមានការខកចិត្ត និងមិនពេញចិត្តជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G20 មានរយៈពេល២ថ្ងៃ រៀបចំឡើងក្នុងទីក្រុង Asheville រដ្ឋ North Carolina សហរដ្ឋអាមេរិក កើតមានឡើងចំពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្រ្គាមអ៉ីរ៉ង់។…
ក្រុម AOT និងសេនានុព័ន្ធយោធា ភ្ញាក់ផ្អើលក្រោយដឹងការពិតថា យោធាថៃប្រើប្រាស់គ្រាប់បែកចង្កោម និងសព្វាវុធធុនធ្ងន់វាយប្រហារលើគោលដៅស៊ីវិលកម្ពុជា
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសេនានុព័ន្ធយោធា បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទិដ្ឋភាពនៃសោកនាដកម្ម ដែលយោធាថៃបានប្រើប្រាស់អាវុធភណ្ឌបំផ្លាញកម្រិតខ្ពស់ វាយប្រហារមកលើទឹកដីកម្ពុជា។ ការវាយប្រហារនេះ បានជ្រើសរើសគោលដៅស៊ីវិលសម្រាប់វាយប្រហារ បំផ្លាញដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ប្រជាពលរដ្ឋស៊ីវិលយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងបែបនេះរបស់លោក ហេង…
សូមកុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍ ! ស្លាប់៩នាក់ និងរបួស១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៣១ ខែសីហាម្សិលមិញ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ និងរបួស១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕