ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

លោក ត្រាំ គំរាមវាយអ៉ីរ៉ង់ឱ្យទ្រោម បន្ទាប់ពីការវាយប្រហារសងសឹកដាក់គ្នា

(ឌូបៃ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានគំរាមថានឹងវាយប្រហារបន្ថែមទៀតលើអ៉ីរ៉ង់ បន្ទាប់ពីផ្ទុះការវាយប្រហារសងសឹកដាក់គ្នាសាជាថ្មីជាលើកដំបូង ក្នុងរយៈពេលមួយខែមកនេះដោយបង្កើនភាពតានតឹងនៅក្នុងជម្លោះមួយដែលកាលពីពេលថ្មីៗនេះបានផ្លាស់ប្ដូរទៅជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៉ីរ៉ង់កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទម្សិលមិញ បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសចំនួន២ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្ស៊កដានី ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក លើកោះ Larak…

រដ្ឋបាលស្រុកឯកភ្នំ ប្រកាសឲ្យពលរដ្ឋនៅឃុំចំនួន៤ តាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង

រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១សីហានេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ក្នុងឃុំចំនួន៤ រួមមានឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ ខណៈទឹកស្ទឹងសង្កែបាននិងកំពុងហក់ឡើងខ្លាំង។ ក្នុងស្ថានភាពទឹកស្ទឹងកំពុងហក់ខ្លាំង រដ្ឋបាលស្រុកឯកភ្នំ ក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងសម្ភារៈផ្សេងៗ។ ទន្ទឹមការប្រកាសឲ្យប្រុងប្រយ័ត្ន រដ្ឋបាលស្រុកឯកភ្នំ ក៏បានប្រកាសការផ្អាកចរាចរណ៍លើរថយន្ដដឹកទំនិញធនធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ព្រោះផ្នែកខ្លះនៃផ្លូវនេះ…

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ក្បាលម៉ាស៊ីនទីក្រុងបាងកក ជាជើងកាងដ៏គឃ្លើនក្នុងតំបន់នៅសម័យទំនើបស វ.ទី២១

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងតំបន់អាស៊ានយើងនេះ បើយើងនិយាយអំពីទង្វើនិងអាកប្បកិរិយារបស់ក្បាលម៉ាស៊ីនដឹកនាំទីក្រុងបាងកក លោក អានុទីន ឆានវីរៈគុល Anutin Charnvirakul ដែលបានចូលលុកលុយជាមួយនិងកងទ័ពឈ្លានពានរបស់ខ្លួន ដោយខុសច្បាប់យ៉ាងគឃ្លើននៅលើទឹកដីកម្ពុជាក្នុងតំបន់អានសេះ កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២៦ ថ្មីៗនេះ បន្ទាប់ពីក្បាលម៉ាស៊ីនដឹកនាំមួយនេះ បានបញ្ជាឲ្យកងទ័ពខ្លួនចូលលុកលុយទឹកដីកម្ពុជាទាំងកំរោលយ៉ាងសាហាវព្រៃផ្សៃ…

លោក ត្រាំ អះអាងថាសហរដ្ឋអាមេរិកនឹងបំពេញស្ដុកប្រេងឥន្ធនៈយុទ្ធសាស្ត្រឡើងវិញ ដោយប្រើប្រេងវ៉េណេស៊ុយអេឡា

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ថាប្រេងបានមកពីការចុះកិច្ចព្រមព្រៀងជាមួយវ៉េណេស៊ុយអេឡាត្រូវបានប្រើប្រាស់ ដើម្បីបំពេញឡើងវិញនូវស្តុកប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវបានដកចេញយកមកប្រើក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក្នុងការដោះស្រាយបញ្ហាផ្គត់ផ្គង់ និងការឡើងថ្លៃប្រេងឥន្ធនៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ ក៏បានបញ្ជាក់ដែរថានីតិវិធីបូមប្រេងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗ ដោយចាត់ទុកថាប្រេងវ៉េណេស៊ុយអេឡាគឺជាអំណោយរបស់ប្រជាជនវ៉េណេស៊ុយអេឡាសម្រាប់ប្រជាជនអាមេរិក។ ប៉ុន្តែភ្លាមៗ…

ថ្ងៃស្អែកព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅចិន ពិនិត្យព្រះរាជសុខភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យសម្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ យោងតាមព្រះរាជសារជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង…

កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យភាពកម្ពុជា ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃ មកលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន។ ចាប់ថ្ងៃទី២២ និងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជា ដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ក្នុងភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហារ របស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ រាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើដែលជាការរំលោភបំពានយ៉ាង ជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមា ដោយផែនទី ខ្នាត ១:២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានការកាត់បន្ថយ ភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។​ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យថៃ បញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀប្រាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថាខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕

«ថៃត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនចោទកម្ពុជា»

បើអានតែសាររបស់ប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា ដែលជំរុញឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែង និងត្រឡប់មកតុចរចា វាអាចបង្កើតការយល់ឃើញដោយច្រឡំថា ថៃ គឺជាភាគីដែលកំពុងអំពាវនាវរកសន្តិភាព ខណៈកម្ពុជា គឺជាភាគីដែលកំពុងគំរាមប្រើកម្លាំងដាក់ថៃ។ តើអាចទៅរួចដែរទេថាកម្ពុជាដែលជាភាគីចង់បានសន្តិភាព ទៅគំរាមកំហែង ថៃដែលជាភាគីចង់តែសង្រ្គាមនោះ? ឥឡូវ ដើម្បីឱ្យយល់ពីបញ្ហានេះកាន់តែច្បាស់ យើងត្រឡប់ទៅមើលសារជាសាធារណៈជាបន្តបន្ទាប់របស់មន្រ្តីយោធាថៃដែលចុះផ្សាយដោយសារព័ត៌មានថៃខ្លួនឯង។ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មានថៃ The…

ថៃ ព្រមានឲ្យ ២៧ខេត្ត ត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំង អាចបង្កជំនន់រហ័ស និងបាក់ដីធ្ងន់ធ្ងរ

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន២៧ ត្រូវត្រៀមខ្លួន ទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងវាយប្រហារ នៅចុងសប្តាហ៍នេះ អាចបង្កជាជំនន់រហ័ស និងគ្រោះបំណាក់ដី។ តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងបោកបក់ដល់ថ្ងៃអាទិត្យ ដែលប៉ះចំធ្ងន់ធ្ងរលើតំបន់ភាគខាងកើត ខាងជើង និងកណ្តាល។ ក្នុងចំណោមខេត្តទាំង២៧ ខេត្តភាគខាងជើង គឺជាកន្លែងដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាពិសេសខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Tak, Phitsanulok និង Phetchabunដែលនៅទីនោះ ក៏នឹងមានបាតុភូតខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះ ផងដែរ។ ដូច្នេះហើយ នាយកដ្ឋានខាងលើ បានព្រមានដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគ្រោះបំណាក់ដី និងជំនន់រហ័ស ដែលអាចវាយប្រហារគ្រប់ពេល។ ការព្រមាននេះកើតឡើង ស្របពេលពិភពលោក កំពុងស្លុតចិត្តនឹងមហាវិនាសកម្ម គ្រោះបំណាក់ដីភក់ ​នៅព្រំដែន ចិន-នេប៉ាល់ ដែលសម្លាប់មនុស្សជិត ៤០០នាក់ ខណៈ ៩១០នាក់ទៀតកំពុងបាត់ខ្លួន។ ជំនន់ល្បាប់ភក់ដ៏ខ្លាំងក្លា បានហូរបុកយ៉ាងសាហាវ កម្ទេចច្រកព្រំដែន Gyirong Port ដែលជាច្រកពាណិជ្ជកម្ម…

តំណាងរាស្រ្តភាគខាងត្បូង ឲ្យអនុទីន ក្លាហាន ​កុំគេចវេះ ករណីកងទ័ពថៃ បើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិល

កំពុងតែចលាចលដោយសារក្រុមផ្តាច់ខ្លួន បើកការវាយប្រហារបណ្តាក់គ្នាផ្ទួនៗ រួចស្រាប់ទៅហើយនោះ កងកម្លាំងថៃ បែរជាបញ្ឆេះកម្តៅ ដោយបើកឧទ្ធម្ភាគចក្រដេញបាញ់ប្រជាជនស៊ីវិលទៀត រុញសភាពការណ៍ភាគខាងត្បូង ឲ្យកាន់តែវឹកវរ ហើយឥឡូវ តំណាងរាស្រ្តនៅភាគខាងត្បូង ទាមទារឲ្យ អនុទីន មានទំនួលខុសត្រូវ កុំគេចវេះឲ្យសោះ។ បុរសមួយក្រុមមានគ្នា ៤នាក់ ជិះម៉ូតូ ៣គ្រឿង ត្រូវបានឧទ្ធម្ភាគចក្រមួយគ្រឿង ដេញតាមបាញ់ បណ្តាលឲ្យមនុស្សម្នាក់ ត្រូវរបួសធ្ងន់ ក្នុងឃុំ Chang Phueak នៃស្រុក Chan Nae ខេត្ត Narathiwat។ ករណីនេះ បានបង្កើតឲ្យមានការជជែកវែកញែកគ្នាយ៉ាងក្តៅគគុក ហើយផ្ទុះការទាមទារឲ្យរដ្ឋាភិបាលទីក្រុងបាងកក បង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកការពិតឲ្យឃើញ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់អនុទីន មិនទទួលស្គាល់ឡើយ ដោយចេញមុខបដិសេធថា គ្មានរឿងបែបនោះកើតឡើងទេ ហើយទាត់ចោលការចោទប្រកាន់ទាំងនេះ ថាជាការប្រតិដ្ឋ។ អានុទីន មិនព្រមបង្កើនគណៈកម្មាធិការឡើយ ដោយថា ខ្លួនគ្មានអំណាច ព្រោះតំបន់នោះស្ថិតក្រោមច្បាប់អាជ្ញាសឹក ដូច្នេះអំណាចសម្រេចចុងក្រោយ គឺស្ថិតនៅលើមេបញ្ជាការយោធភូមិភាគ ៤។ ឥឡូវ តាមការផ្សាយរបស់ Amarin TV កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ តំណាងរាស្រ្តប្រចាំខេត្តភាគខាងត្បូង និងជាសកម្មជនសិទ្ធមនុស្ស លោក Romadon Panjor បានបោះសម្តីទៅ អនុទីន ឲ្យនាយករដ្ឋមន្ត្រីរូបនេះ មានភាពក្លាហាន កុំគេចវេះពីការទទួលខុសត្រូវ ហើយត្រូវបង្កើនគណៈកម្មាធិការស្វែងរកការពិតមួយ ចូលទៅក្នុងករណីនេះ។ លោកនិយាយថា អនុទីន មិនត្រូវបដិសេធ ឬគេចវេះពីការទទួលខុសត្រូវឡើយ! ខ្លួនជានាយករដ្ឋមន្ត្រី​ ដែលមានអំណាចពេញដៃ ដូច្នេះគួរតែប្រញាប់ បង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតការពិត។…