និស្សិតថៃ ៤ ៥៨០នាក់ នៅសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម (Liver Fluke) ដោយសារតែទទួលទាន បុកល្ហុង។ តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។ យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង ដូច្នេះអាជ្ញាធរខេត្ត Mahasarakham កំពុងចាត់វិធានការដោះស្រាយ និងធ្វើការត្រួតពិនិត្យតាមហាងលក់បុកល្ហុង ទាំងឡាយ។ ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឲ្យឆ្អិនល្អ។ នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់…
Author: admin
រុស្ស៊ី បញ្ជាក់ជំហរការធ្វើ សមយុទ្ធចិន-រុស្ស៊ី និងការបាញ់សាកល្បងមីស៊ីលរបស់ចិនក្នុងសមុទ្រប៉ាស៊ីហ្វិក
វិមានក្រឹមឡាំង អះអាងកាលពីថ្ងៃចន្ទថា ការសាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មីៗរបស់ចិន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយរុស្ស៊ី មិនមែនសំដៅលើប្រទេសណាមួយនោះទេ ដោយពណ៌នាអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថាជាកត្តាសំខាន់សម្រាប់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសចិនមានសិទ្ធិប្រើអធិបតេយ្យភាពក្នុងការធ្វើការសាកល្បងមីស៊ីល…
ការផ្តល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់តាមដងទន្លេ ឆ្លងកាត់វាយតម្លៃពីរដំណាក់កាលធំៗ ទើបអាចដំណើរការបាន
ការផ្តល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់តាមដងទន្លេ ស្ទឹង ព្រែក ត្រូវឆ្លងកាត់ការសិក្សាវាយតម្លៃពីស្ថាប័នជំនាញ រួមទាំងការពិគ្រោះយោបល់ជាមួយអាជ្ញាធរនិងពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការបើកវេទិកាសាធារណៈដើម្បីស្វែងរកពីផលប៉ះពាល់ដល់សង្គមបរិស្ថាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលេីការងារអាជីវកម្មរ៉ែខ្សាច់ កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានពន្យល់អំពីដំណើរការនីតិវិធីនៃការផ្ដល់អាជ្ញាបណ្ណ សម្រាប់អាជីវកម្មបូមខ្សាច់តាមទន្លេ ស្ទឹង និងព្រែក នៅក្នុងប្រទេសកម្ពុជា។…
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦)។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖
World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បានស្រក់ទឹកភ្នែកនៅថ្ងៃព្យួរស្បែកជើងពីជម្រើសជាតិ ក្រោយពេលព័រទុយហ្គាល់ជ្រុះចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមថ្វីជើងរបស់គោជល់អេស្ប៉ាញនាយប់មិញ។ នេះមានន័យថា ចាប់ពីពេលនេះតទៅប្រិយមិត្តលែងបានឃើញ CR7 ក្នុងក្រុមបច្ចខែលព័រទុយហ្គាល់ទៀតហើយ នៅពេលអ្នកចាត់ការទូទៅក្រុមខ្លាំងអឺរ៉ុបមួយនេះ លោក Roberto Martinez សញ្ជាតិអេស្ប៉ាញ ក៏បានលាឈប់ពីតួនាទីនេះដែរ។…
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ជាកត្តាសំខាន់ក្នុងការថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរ
(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសច្បាប់ស្តីពីការដឹកជញ្ជូនលើសទម្ងន់ ដើម្បីរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង។ ការអំពាវនាវបែបនេះរបស់ សម្ដេចនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនេះដែរ សម្ដេចធិបតី…
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់
(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។ ថ្លែងនាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរមហា ហ៊ុន…
រុស្ស៉ី ថាអ៊ុយក្រែនបដិសេធសំណើឈប់បាញ់ក្នុងទីក្រុង Kostiantynivka ដើម្បីយកពេលប្រគល់សាកសពទាហាន
(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានចោទប្រកាន់ថា អ៊ុយក្រែនបានបដិសេធបញ្ឈប់ការបាញ់ផ្លោងលើទីក្រុង Kostiantynivka ដែលស្ថិតនៅភាគខាងកើតនៃប្រទេស ដើម្បីអនុញ្ញាតឱ្យរុស្ស៉ី ប្រគល់សាកសពទាហានអ៊ុយក្រែន ត្រឡប់ទៅវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។ រុស្ស៉ី បាននិយាយថា ខ្លួនបានស្នើឱ្យមានបទឈប់បាញ់រយៈពេល ៦ម៉ោងនៅក្នុង និងជុំវិញទីក្រុង…
រដ្ឋមន្ត្រី ហួត ហាក់៖ ភ្នំគូលែននឹងត្រូវអភិវឌ្ឍជាគោលដៅទេសចរណ៍សំខាន់ បន្ទាប់ពីតំបន់អង្គរ
(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ក្នុងគោលបំណងដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ និងស្តាប់ពីបញ្ហាប្រឈម និង សំណូមពររបស់សហគមន៍នានានៅឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន»។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងលោក…
World Cup 2026៖ អេស្ប៉ាញ ប៉ះ ព័រទុយហ្គាល់ នាម៉ោង ២រំលងអាធ្រាត្រនេះ ប្រជែងយកកៅអីវគ្គ ៨ក្រុម
(បរទេស)៖ ជំនួបខ្លាំងប៉ះខ្លាំង រវាងក្រុមគោជល់អេស្ប៉ាញ និងបច្ចខែលព័រទុយហ្គាល់ ក្នុងវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងចាប់ផ្តើមឡើងនាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ដើម្បីប្រជែងយកកៅអីឡើងវគ្គ ៨ក្រុមជាបន្តទៀត។ គិតមកទល់ពេលនេះវគ្គ ៨ក្រុមនៃ World Cup ជំនាន់ទី២៣ នៅសហរដ្ឋអាមេរិក…