ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា)

(ភ្នំពេញ)៖ ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស២០នាក់ និងឃាត់ខ្លួនជនបរទេស៤នាក់ ពាក់ព័ន្ធការរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

(ត្បូងឃ្មុំ)៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦​ កម្លាំងជំនាញចម្រុះបានបន្តចុះអនុវត្តការងារយ៉ាងសកម្ម។ ប្រតិបត្តិការនេះរួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យនៅតាមផ្ទះវីឡា…

មន្ត្រីជលផលកំពង់ចាម ចុះ​បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់

មន្ត្រីជំនាញជលផលកំពង់ចាម បានចុះ​បង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ និងបានបំផ្លាញឧបករណ៍ល្មើសជាច្រើន និងលែងកូនត្រីចម្រុះជាង ៧គីឡូក្រាម ចូលបឹងធម្មជាតិវិញ។នៅក្នុងសកម្មភាពចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល ១ករណី នៅចំណុចមុខវត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង…

គ្រោះធម្មជាតិកាចសាហាវ នៅភាគខាងជើងថៃ ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត, ចាប់ផ្តើមមានមនុស្សស្លាប់ហើយ

ខេត្ត Nan ភាគខាងជើងប្រទេសថៃ កំពុងជួបគ្រោះធម្មជាតិដ៏សាហាវ ដែលបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរទៅៗ ហើយក៏មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ជាបណ្តើរៗហើយដែរ។ តាមការផ្សាយរបស់ Amarin TV, គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ មនុស្សចំនួន២នាក់ ត្រូវបញ្ជាក់ថា បាត់ប់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដែលវាយប្រហារធ្ងន់ធ្ងរនៅស្រុក Pua។ នៅទីនោះ ក្រៅពីមនុស្សស្លាប់, ទឹកហូរបុកខ្លាំងដូចបាក់ទំនប់ ក៏កាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍ បំបាក់ស្ពាន និងកម្ទេចផ្ទះសម្បែង បង្កផលប៉ះពាល់ដល់មនុស្ស ១៦ ០០០នាក់ នៃ ៨ ០០០គ្រួសារផងដែរ។ ទន្ទឹមនេះ ទីភ្នាក់ងារបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិថៃ បានចេញរបាយការណ៍ថា ភូមិចំនួន៦០ ក្នុង ៧ឃុំ នៃស្រុក Pua ត្រូវរងផលប៉ះពាល់។ ដោយសារតែសភាពការណ៍ធ្ងន់ធ្ងរ ស្រុកនេះបានប្រកាសអាសន្ន និងចេញការព្រមានពណ៌ក្រហម ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រមទាំងជម្លៀសខ្លួន ដោយសារទឹកឡើងកាន់តែខ្លាំង។ គ្រោះធម្មជាតិដ៏សាហាវនេះ គឺបណ្តាលមកពីព្យុះ ដែលបង្អុរទឹកភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ វាយប្រហារយ៉ាងដំណំលើខេត្តថៃ ជាប់ព្រំដែនឡាវ ហើយស្ថានភាពនឹងមិនធូរស្រាលឆាប់ៗនេះទេ។ ជុំវិញរឿងនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន បានចេញបញ្ជាឲ្យដាក់ពង្រាយកម្លាំងប៉ូលិសទាហាន ព្រមទាំងកងសង្គ្រោះនិងក្រុមស្ម័គ្រចិត្ត ដើម្បីជួយពលរដ្ឋ ហើយឈរជើង២៤ម៉ោងលើ២៤ម៉ោង ត្រៀមខ្លួនជានិច្ច៕

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៣ ខែសីហា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។…

សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត ចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង។ ក្រុមការងារហិរញ្ញវត្ថុបៃតង ដែលសរសេរជាអក្សរកាត់ថា ក.ហ.ប. បង្កើតឡើងដើម្បីចូលរួម រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រាប់គាំទ្រដល់គោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

លោក ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណា ដែលជួយអ៉ីរ៉ង់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បាននិយាយថាលោកបាន និងកំពុងដាក់ចេញយុទ្ធនាការដ៏ធំថ្មីមួយដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ ភ្ជាប់ជាមួយការគំរាមថានឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរផងដែរ លើប្រទេសណាមួយដែលជួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP។ ការបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ កើតមានឡើងចំពេលសង្រ្គាមជិតឈានចូលដល់ខែទី៦ ដោយមិនទាន់មានពន្លឺណាមួយពីភាពរីកចម្រើនខាងការទូតឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមនៅឡើយទេ។ លោក ត្រាំកំពុងប្រឈមមុខនឹងសម្ពាធនៅក្នុងស្រុកជុំវិញសង្រ្គាមជាមួយអ៉ីរ៉ង់…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសាកលវិទ្យាល័យកិច្ចការបរទេសចិន ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Gao Fei ប្រធានសាកលវិទ្យាល័យ​កិច្ចការបរទេសចិន (CFAU) ជួបសំដែងការគួរសម។ ជំនួបធ្វើឡើងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាកម្ពុជា៕