(កែប)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារពន្ធនាគារខេត្តកែប ដែលស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ អមដំណើរដោយ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ…
អាមេរិក នឹងបញ្ចេញលុយបង្កកជិត ២៤ពាន់លានដុល្លារ ឱ្យអ៊ីរ៉ង់វិញ ក្រោមលក្ខខណ្ឌចរចាសន្តិភាព
ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ Mehr បានចេញផ្សាយថា នៅក្នុងសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានចំណុចមួយ ដែលចែងយ៉ាងច្បាស់លាស់អំពីការបញ្ចេញទ្រព្យសម្បត្តិ និងសាច់ប្រាក់រាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុកកន្លងមក។ យោងតាមរបាយការណ៍ដដែល ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកសារនៃកិច្ចព្រមព្រៀងនោះ តម្រូវឱ្យមានការបញ្ចេញប្រាក់ដែលត្រូវបានបង្កកទុករបស់អ៊ីរ៉ង់ចំនួន…
អាជ្ញាធររាជធានី បន្តរកឃើញទំនិញ ១៧មុខនាំចូលពីប្រទេសថៃ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តរកឃើញទំនិញចំនួន១៧មុខនាំចូលពីប្រទេសថៃ នៅចំណុចផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់…
World Cup 2026៖ អាល្លឺម៉ង់ បំបាក់កូរ៉ាសៅ ៧-១ មុនពេលហូឡង់ និងជប៉ុន បើកឆាកស្មើគ្នា ២-២
(បរទេស)៖ ក្រុមបាល់ទាត់ឥន្រ្ទីដែកអាល្លឺម៉ង់ អតីតជើងឯក World Cup ៤សម័យកាល បានបំបាក់គូប្រជែងកូរ៉ាសៅ ដោយលទ្ធផល ៧-១ នៅពេលក្រុមអាស៊ីទី៤ សាម៉ូរៃខៀវជប៉ុនលេងស្នើ ២-២ ទល់នឹងហូឡង់ ពី១ប្រកួតបើកឆាក World Cup 2026 របស់ពួកគេយប់មិញ។ នេះមានន័យថា អាល្លឺម៉ង់ជើងឯក World…
តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីខែមីនា សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាម និងបើកនាវាចរណ៍ច្រកសមុទ្រហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ តម្លៃប្រេងឆៅ ម៉ាក Brent បានធ្លាក់ចុះ ៣,៥៨ ដុល្លារ ឬ ៤,១០% មកនៅត្រឹម…
រញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ធ្វើឲ្យរង្គើដល់ទឹកដី ថៃ
នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យរង្គើដល់ទឹកដីថៃ ឯណោះ។ តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ កើតឡើងនៅម៉ោង ៣:០៧ នាទី ទៀបភ្លឺ មានជម្រៅ ៥គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son។ ផ្នែកត្រួតពិនិត្យការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ ធ្វើឲ្យរង្គើដល់ស្រុក Pai និង Pang Mapha នៃខេត្ត Mae Hong Son និងស្រុក Kalayaniwattana, Mae Rim និងស្រុក Mueang នៃខេត្ត Chiang Mai។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាត ឬមនុស្សរងគ្រោះនោះទេ។ សូមជម្រាបថា ការរញ្ជួយដីនៅមីយ៉ាន់ម៉ា តែងតែធ្វើឲ្យរង្គើដល់ប្រទេសថៃ…
ចប់ការប្រកួត៖ កូរ៉េខាងត្បូង វាយបកឈ្នះសាធារណរដ្ឋឆេក ២-១ នៅ World Cup 2026
ចប់ការប្រកួត៖ កូរ៉េខាងត្បូង វាយបកឈ្នះសាធារណរដ្ឋឆេក ២-១ នៅ World Cup 2026 (មិចស៊ិកូ)៖ ក្រុមខ្លាកំណាចប្រចាំអាស៊ី កូរ៉េខាងត្បូងបានវាយបកឈ្នះក្រុមខ្លាំងនៅអឹរ៉ុប សាធារណរដ្ឋឆេក ដោយលទ្ធផល ២-១ នៃការប្រកួតសន្សំពិន្ទុប្រចាំពូល A ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ខណ្ឌមួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៤ ខែមិថុនា ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី…
សហរដ្ឋអាមេរិក វាយប្រហារជាថ្មីលើអ៉ីរ៉ង់ អ៉ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពនៅកូវ៉ែត និងបារ៉ែន
(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ បានបើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេល ៣ខែ មកនេះកំពុងជាប់គាំង រីឯតេហេរ៉ង់បើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ជាមួយការគំរាមកំណត់គោលដៅលើកប៉ាល់ទាំងឡាយដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារស្វ័យការពារខ្លួនបន្ថែមទៀត នៅម៉ោង ៥៖១៥នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអ៉ីរ៉ង់…