(បរទេស)៖ ក្រុមរងជើងឯក World Cup 2022 មាន់គកបារាំង បានលត់ក្រុមនៅអាស៊ី អ៉ីរ៉ាក់ ៣ទល់នឹង០ នាព្រឹកថ្ងៃអង្គារនេះ នៅពេលខ្សែប្រយុទ្ធ Kylian Mbappe រកបាន ២គ្រាប់ម្នាក់ឯង តាមស្មើកំណត់ត្រា Miroslav Klose ដោយមាន ១៦គ្រាប់។ ៣ពិន្ទុពេញក្នុងវគ្គសន្សំពិន្ទុលើកទី២…
Author: admin
សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ជួបជជែកលើការងារឧស្សាហកម្មស៊ីម៉ង់តិ៍នៅកម្ពុជា។ ជំនួបធ្វើឡើងនៅវិមានសន្តិភាព៕
តម្លៃប្រេងឥន្ធនៈលក់រាយធ្លាក់ចុះ ខណៈរដ្ឋាភិបាលបន្តឧបត្ថម្ភធន
តម្លៃប្រេងឥន្ធនៈលក់រាយក្នុងស្រុកបន្តធ្លាក់ចុះ នៅថ្ងៃអង្គារទី ២៣ មិថុនា ២០២៦ ក្នុងនោះប្រេងសាំងធម្មតា មានតម្លៃ ៤៣៥០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ២៥០ រៀល ចំណែកឯប្រេងម៉ាស៊ូតធ្លាក់ចុះ ៤៥០ មានតម្លៃ ៤២៥០ ក្នុងមួយលីត្រ ប្រៀបធៀបនឹងសប្ដាហ៍មុន។ ក្រសួងពាណិជ្ជកម្ម…
អ្នកសារព័ត៌មានអនឡាញម្នាក់ បង្ហោះហ្វេសបុកផ្ទាល់ខ្លួនថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវនៅស្រុកឆែប នៅមិនទាន់មកដាក់ពាក្យបណ្តឹងនោះទេ
អ្នកសារព័ត៌មានអនឡាញម្នាក់ ដែលគេស្គាល់ឈ្មោះ ថ្លាង តៅ ហៅ ប៉ាន់ ជាអ្នកកាសែតប្រចាំខេត្តស្ទឹងត្រែង បានចុះមកធ្វើការនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបង្ហោះហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «ប៉ាន ព័ត៌មាន» ថា មានករណីប៉ុនប៉ងមនុស្សឃាត ឬ បង្កអសន្តិសុខតាមដងផ្លូវ នៅមិនទាន់មកដាក់ពាក្យបណ្តឹងជាមួយសមត្ថកិច្ចជំនាញនៅឡើយទេ។ដោយឡែក រដ្ឋបាលខេត្តព្រះវិហារ ក៏បានចេញសេចក្តីប្រកាសដែរ បន្ទាប់ពីឃើញការបង្ហោះវីដេអូរយៈពេលជាង…
អភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
អាជ្ញាធរស្រុកសំរោង បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃស្ពានបេតុង «កាប់នឹម» (ទំនប់ព្រៃមៀន) ស្ថិតក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បន្ទាប់ពីស្ពានមួយនេះ បានរងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។ ការចុះពិនិត្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់លោក…
កូរ៉េខាងជើង ចោទអាមេរិក និងបស្ចិមប្រទេស ថាជាអ្នកនៅពីក្រោយការរស់ឡើងវិញនៃពួកណាស៊ី
ប្រទេសកូរ៉េខាងជើង នាថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតយ៉ាងធ្ងន់ៗ ដោយចោទប្រកាន់ថា ប្រទេសទាំងនោះកំពុងតែញុះញង់ និងបង្កើនការព្រួយបារម្ភដល់ពិភពលោក ជុំវិញការរស់ឡើងវិញនៃរបបណាស៊ី។ ការចេញមុខរិះគន់ចំៗបែបនេះ បានធ្វើឡើង ចំថ្ងៃខួបនៃការឈ្លានពានរបស់អាល្លឺម៉ង់ណាស៊ី ទៅលើអតីតសហភាពសូវៀត។ តាមរយៈអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង…
ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនឯកឧត្តម ចូ ជុងស៊ីក (Cho Jeong-Sik) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និង ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នងលិខិតអបអរសាទរ សម្តេច ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត…
នាវាចរណ៍តាមច្រកហ័រមូហ្សដំណើរការឡើងវិញ ក្រោយកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ចូលជាធរមាន
នាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស រួមទាំងកប៉ាល់ដឹកប្រេង និងទំនិញផ្សេងៗ បានចាប់ផ្ដើមដំណើរការឡើងវិញជាបណ្ដើរៗ ក្រោយកិច្ចព្រមព្រៀងបណ្ដោះអាសន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ចូលជាធរមាន ហើយអាមេរិកបានដកការបិទខ្ទប់លើអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការវិវត្តនេះ បានជួយបន្ធូរបន្ថយកង្វល់អំពីការរំខានផ្នែកផ្គត់ផ្គង់ថាមពលពិភពលោក ព្រោះច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក។ ជាលទ្ធផល តម្លៃប្រេងនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះក្រោម ៨០ ដុល្លារ/បារ៉ែល ខណៈអ្នកវិនិយោគរំពឹងថា…
គ្រោះធម្មជាតិ! រន្ទះបាញ់សម្លាប់មនុស្ស២នាក់ ខណៈកំពុងជិះម៉ូតូកាត់ភ្លៀងនៅស្រុកទ្រាំង
គ្រោះធម្មជាតិដ៏រន្ធត់មួយបានកើតឡើងនៅស្រុកទ្រាំង ខេត្តតាកែវ ដោយរន្ទះបាញ់បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលកំពុងជិះម៉ូតូក្នុងស្ថានភាពមេឃកំពុងភ្លៀង និងមានផ្គររន្ទះខ្លាំង។ ហេតុការណ៍ដែលបង្កឡើងដោយគ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូធ្វើដំណើរតាមផ្លូវលំក្បែរវាលស្រែ…
World Cup 2026៖ ម្ចាស់ផ្ទះមិចស៊ិក កក់កៅអីទៅវគ្គ ៣២ក្រុមមុនគេ ក្រោយឈ្នះកូរ៉េខាងត្បូង ១-០
(បរទេស)៖ ម្ចាស់ផ្ទះមិចស៊ិក បានក្លាយជាក្រុមដំបូងគេ ក្នុងចំណោម ៤៨ប្រទេសដែលបានកក់កៅអីឡើងទៅវគ្គ ចាញ់-ធ្លាក់ ៣២ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីផ្តួលក្រុមខ្លាកំណាចប្រចាំអាស៊ី កូរ៉េខាងត្បូង ១-០ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា (ម៉ោងនៅកម្ពុជា)។ ខ្សែបម្រើ Luis Romo…