(មជ្ឈិមបូព៌ា)៖ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab-el-Mandeb ដែលជាចំណុចតភ្ជាប់ផ្លូវសមុទ្រដ៏សំខាន់ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ បានថយចុះយ៉ាងខ្លាំង នៅថ្ងៃពុធសប្តាហ៍នេះ បើធៀបនឹងថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។ ទិន្នន័យពីក្រុមហ៊ុនតាមដានការដឹកជញ្ជូនផ្លូវសមុទ្រ Kpler បង្ហាញថាមាននាវាត្រឹមតែ ២គ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ…
Category: ព័ត៌មានអន្តរជាតិ
វិភាគអន្តរជាតិ៖ គំរាមប្រើជម្រើសយោធាឆ្លើយតបនឹងជប៉ុន តើកូរ៉េខាងជើងចង់សំដៅលើអ្វី?
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងបង្កើតជម្រើសយោធាបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកស្រីចាត់ទុកថាជាការប្រែកាយរបស់ជប៉ុនទៅជាមហាអំណាចយោធាមួយ បន្ទាប់ពីទីក្រុងតូក្យូបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលគ្រូសផលិតដោយសហរដ្ឋអាមេរិក Tomahawk មួយគ្រាប់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម…
លោក ដូណាល់ ត្រាំ គិតថាសង្រ្គាមជាមួយអ៉ីរ៉ង់ នឹងបិទបញ្ចប់ឆាប់ៗ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ថារូបលោកផ្ទាល់ជឿថាសង្រ្គាមជាមួយអ៉ីរ៉ង់នឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ ហើយទទួលស្គាល់យោធាអាមេរិកបានជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវា (សង្រ្គាមជាមួយអ៉ីរ៉ង់) នឹងបិទបញ្ចប់ឆាប់ៗ។…
អ៉ីរ៉ង់ គំរាមវាយក្រុមប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស បើសហរដ្ឋអាមេរិកបើកការវាយប្រហារឡើងវិញ
(Reuters)៖ អ៉ីរ៉ង់បានព្រមានបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សថាការវាយប្រហារជាថ្មីណាមួយរបស់សហរដ្ឋអាមេរិកលើទឹកដីរបស់ខ្លួន នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅទូទាំងតំបន់ ខណៈអ៉ីរ៉ង់កំពុងព្យាយាមបង្កើនការព្រមានពីផលវិបាកនៃសកម្មភាពយោធាតាមរយៈការសម្លុតគំរាមសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។ ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Reuters បានឱ្យដឹងទៀតថាសារព្រមានរបស់អ៉ីរ៉ង់ត្រូវបានបញ្ជូនតាមរយៈការទំនាក់ទំនងការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ ក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃទី២៨ ខែកក្កដាថានឹងវាយប្រហារលើបណ្ដាញ និងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់…
Narathiwat ទៀតហើយ! ក្រុមផ្តាច់ខ្លួន បង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការថៃ រួចបំផ្ទុះ ធ្វើឲ្យចលាចល
ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារសាហាវទៅៗ ហើយកើតរាល់ថ្ងៃ ជាពិសេសកំណត់គោលដៅលើយោធា ប៉ុន្តែចុងក្រោយនេះ ក្រុមផ្តាច់ខ្លួន បានបង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការក្នុងខេត្ត Narathiwat ហើយបំផ្ទុះ បង្កភាពចលាចល កាន់តែខ្លាំង។ តាមការផ្សាយរបស់ Amarin TV, ការវាយប្រហារចុងក្រោយនេះ កើតនៅម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឃុំ Dusongnyo នៃស្រុក Chanae ដោយគ្រាប់បែក ត្រូវបានបង្កៃក្នុងរថយន្តម៉ាក ISUZU មួយគ្រឿង ដែលជាកម្មសិទ្ធរបស់មន្ត្រីរាជការថៃ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពី មនុស្សបាត់បង់ជីវិត និងរងបួសទេ ហើយកងកម្លាំងថៃ បានប្រកាសនិងព្រមាន ដល់ពលរដ្ឋឲ្យចៀសវាងតំបន់នោះសិន កុំទាន់ចូលទៅ ដើម្បីសុវត្ថិភាព។ អំពើហិង្សានៅភាគខាងត្បូងថៃ ធ្ងន់ធ្ងរខ្លាំងណាស់ ឈានដល់កម្រិតប្រកាសអាសន្នហើយ។ រឿងធំបំផុតគឺកាលពីសប្តាហ៍មុន ដែលក្រុមផ្តាច់ខ្លួន បើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្តនេះ បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារ អាយុចន្លោះ ១០-១៥ឆ្នាំ ទៀតផង។ ដោយសារសភាពការណ៍ ធ្ងន់ធ្ងរខ្លាំង ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ហើយតាមប្រមាញ់ មេក្រុមផ្តាច់ខ្លួន ថែមទាំងប្រកាស ផ្អាកកិច្ចចរចាសន្តិភាព ដោយមិនកំណត់ពេល។…
កូរ៉េខាងជើង រិះគន់ជប៉ុន ជុំវិញការធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk
(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានរាយការណ៍ថាប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង បានរិះគន់ខ្លាំងៗចំពោះការធ្វើតេស្ដបាញ់មីស៊ីលគ្រូស Tomahawk មួយគ្រាប់របស់ជប៉ុន កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម KCNA…
បុរសប្រដាប់ដោយអាវុធម្នាក់ ត្រូវបានឃាត់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោក ត្រាំ មុនការធ្វើទស្សនកិច្ច
(LOS ANGELES)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាបុរសម្នាក់ប្រដាប់ដោយអាវុធត្រូវបានចាប់ខ្លួននៅឯក្លឹបវាយកូនហ្គោលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុង Los Angeles ២ថ្ងៃមុននឹងរូបលោកត្រូវបានរំពឹងថានឹងធ្វើទស្សនកិច្ចនៅថ្ងៃទី៤ ខែសីហា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ជនសង្ស័យមានឈ្មោះថា Jeanine John Taele អាយុ ៣៨ឆ្នាំ មកពីទីក្រុង Downey…
Telegram ប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់បញ្ចូលឡើងវិញលើ App Store របស់ Apple បន្ទាប់ពីបាត់ខ្លួនដោយមិនមានការបញ្ជាក់មូលហេតុ
(ឡុងដ៍)៖ កម្មវិធីផ្ញើសារប្រជាប្រិយ Telegram បានប្រកាសនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) ថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យទាញយកឡើងវិញជាផ្លូវការនៅលើហាងកម្មវិធី App Store របស់ Apple ហើយ បន្ទាប់ពីត្រូវបានគេប្រទះឃើញថា បានបាត់ខ្លួនមួយរយៈពេលខ្លីនៅក្នុងថ្ងៃដដែល។ នេះបើយោងតាមការចុះផ្សាយព័ត៌មានប៊្រេកឃីងរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងការត្រួតពិនិត្យមុននេះដោយអ្នកយកព័ត៌មាន Reuters…
នាវាដឹកអ្នកដំណើរ ឆាបឆេះកណ្តាលសមុទ្រឥណ្ឌូណេស៊ី ស្លាប់៥នាក់ និងបាត់ខ្លួន៤១នាក់
នាវាដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើដែនសមុទ្រឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ និង ៤១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មុនកើតហេតុ នាវាដែលមានឈ្មោះថា KMP Mutiara Sentosa 2 បានផ្ទុកមនុស្សសរុបយ៉ាងហោចណាស់…
ក្រោយផ្អាកវាយអ៉ីរ៉ង់ លោក ត្រាំ ថាកិច្ចចរចានឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទសប្ដាហ៍នេះ
(គែរ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកិច្ចចរចាជាមួយអ៉ីរ៉ង់នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ ប៉ុន្តែបានបដិសេធកំណត់កាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀង បន្ទាប់ពីរូបលោកបានប្រកាសលុបចោលគម្រោងវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ក្នុងគោលបំណងសម្រួលដល់កិច្ចចរចាលើកិច្ចព្រមព្រៀងមួយដើម្បីបើកច្រកសមុទ្រ Hormuz និងបំបែកភាពជាប់គាំងជុំវិញកិច្ចចរចាស្ដីពីសមត្ថភាពនុយក្លេអ៊ែររបស់តេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Truth…