(បាងកក)៖ មន្ត្រីថៃម្នាក់បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក USS Abraham Lincoln នឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបំពេញបេសកកម្មយ៉ាងយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា ស្របពេលមានសេចក្តីរាយការណ៍ពីក្តីបារម្ភលើបញ្ហាសុខភាពផ្លូវចិត្ត និងស្ថានភាពកាន់តែដុនដាបរបស់កងទ័ពនៅលើនាវា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាវា USS Abraham Lincoln ដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០នាក់ បានចាកចេញពីមជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍កន្លងទៅ។ យោងតាមសមាជិកសភាអាមេរិក…
Author: admin
រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យផ្លូវជនបទចំនួន ៣ខ្សែ ដែលរងការខូចខាត នៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះពិនិត្យជាក់ស្តែងស្ថានភាពផ្លូវជនបទចំនួន ៣ខ្សែ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងកំពុងរងការខូចខាតធ្ងន់ធ្ងរ និងត្រូវជួលជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ។ ផ្លូវទាំង ៣ខ្សែដែលបានចុះពិនិត្យរួមមាន៖ខ្សែទី១៖ ឈ្មោះផ្លូវភូមិខ្នុរ-ស្រែវែង មានប្រវែង…
កងអង្គរក្សប្រធានាធិបតីអាមេរិក កំពុងស៊ើបអង្កេតលើវីដេអូអ៉ីរ៉ង់ដែលគំរាមសម្លាប់កូនប្រុសរបស់លោក ត្រាំ
(វ៉ាស៊ីនតោន)៖ កងអង្គរក្សប្រធានាធិបតីអាមេរិក ឬ U.S. Secret Service បានទទួលដំណឹងអំពីវីដេអូផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ ជុំវិញការគំរាមតាមសម្លាប់កូនប្រុសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យ Secret Service ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Nate Herring អ្នកនាំពាក្យ Secret…
កម្ពុជា-រុស្សី បញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក
(ភ្នំពេញ)៖ កម្ពុជា-រុស្សី បានបញ្ជាក់នូវការប្ដេជ្ញាចិត្តសារជាថ្មី ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសកម្ពុជា-រុស្សី។ ប្រភពដដែលបានឱ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ ទំនាក់ទំនង អាស៊ាន-រុស្ស៊ី ភាពជាដៃគូអីរ៉ាស៊ី សហភាពសេដ្ឋកិច្ចអីរ៉ាស៊ី (EAEU) អង្គការសហប្រតិបត្តិការសៀងហៃ…
វិភាគអន្តរជាតិ៖ ការធ្វើតេស្តទំនាក់ទំនងអាមេរិក-ចិន គឺនៅប៉ាស៊ីហ្វិកខាងលិច មិនមែននៅវ៉ាស៊ីនតោន
(វ៉ាស៊ីនតោន)៖ នៅពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦ ក្រសែភ្នែករបស់ពិភពលោកនឹងផ្តោតលើទីក្រុងវ៉ាស៊ីនតោន ជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវចូលរួមក្នុងកិច្ចប្រជុំកំពូល។ មជ្ឈដ្ឋានជាច្រើនអាចនឹងតាមដានដំណើរការ ឬការប្រព្រឹត្តិនៃកិច្ចប្រជុំកំពូលនេះដើម្បីសិក្សាពីតម្រុយថាតើទំនាក់ទំនងរវាងមហាអំណាចទាំង២ នឹងវិវត្តទៅកាន់ទិសដៅបែបណាតទៅមុខទៀត? ក៏ប៉ុន្តែ ដើម្បីអាចយល់ច្បាស់ពីអ្វីដែលកំពុងកើតឡើង និងអ្វីដែលមានសារៈសំខាន់បំផុត គេគួរតែតាមដានអ្វីដែលកំពុងកើតឡើងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច។ ប៉ាស៊ីហ្វិកភាគខាងលិចជាទីលានប្រជែងភូមិសាស្ត្រនយោបាយរវាងអាមេរិក…
ចៅក្រមសម្រេចឃុំខ្លួនបុរស ស្ទាក់វាយម្ចាស់រថយន្តដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមបទចោទចំនួន៤បទល្មើស
បុរសម្នាក់ដែលជិះម៉ូតូទៅស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ចំនួន ០៤បទល្មើស រួចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី ១ ( ព្រៃស ) ជាបណ្តោះអាសន្ន។ បើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ…
លោក ហ្សេលេនស្គី អះអាងថាលោក ពូទីន ចង់កេណ្ឌទ័ពថ្មីចំនួន ៣០០,០០០នាក់បន្ថែមទៀត
(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ប្រទេសរុស្ស៉ីកំពុងរៀបចំផែនការកេណ្ឌទ័ពថ្មីបន្ថែមចំនួន ៣០០,០០០នាក់ សម្រាប់បម្រើឱ្យសង្គ្រាម បន្ទាប់ពីការបោះឆ្នោតសភាជាតិរុស្ស៉ីនៅពាក់កណ្តាលខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា រុស្ស៉ីអាចនឹងកេណ្ឌកងទ័ពបន្ថែមទៀតនៅឆ្នាំ២០២៧ ដើម្បីសម្រេចឱ្យបាននូវគោលដៅសរុបចំនួន ៥០០,០០០នាក់ ដែលជាផ្នែកមួយនៃ «ការកេណ្ឌទ័ពនៅតំបន់ដាច់ស្រយាល»…
ជនសង្ស័យប្រើហិង្សាកន្លែងផឹកស៊ី ឆេង ភារុណ ត្រូវបានក្របួចពីវៀតណាម យកមកខ្មែរវិញ ក្រោយព្យាយាមរត់គេចមួយរយៈពេលខ្លី
(ភ្នំពេញ)៖ បន្ទាប់ពីបទបញ្ជាម៉ឹងម៉ាត់របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើកិច្ចសហការពីខាងវៀតណាមផងនោះ ពេលនេះជនសង្ស័យបង្កហិង្សានៅកន្លែងផឹកស៊ី ឈ្មោះ ឆេង ភារុណ ត្រូវបានសមត្ថកិច្ចក្របួចនៅទឹកដីបៀតណាម ហើយនាំត្រឡប់មកកម្ពុជាវិញហើយ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ ឆេង ភារុណ…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖
នគរបាលស្រុកកំពង់ត្រាច ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៣នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោត៧ដើម
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើការឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំនួន ៣នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោតចំនួន ៧ដើម ដែលដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ដែលមានអាយុកាលប្រមាណជាង ១៧០ឆ្នាំ ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរ ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ការឃាត់ខ្លួននេះធ្វើឡើងនៅពេលក្រុមបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនចូលខ្លួនមកដោះស្រាយជាមួយគណៈកម្មការអាចារ្យវត្ត និងព្រះចៅអធិការវត្តអង្គជុំព្រៃទប់កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើយោងតាមប្រភពព័ត៌មានក្នុងមូលដ្ឋាន បានឱ្យដឹងថា…